គាំទ្រសហគ្រិនថាមពលស្អាតក្នុងការច្នៃប្រឌិតថ្មី និងការចាប់ផ្តើមដំណើរការអាជីវកម្មសម្រាប់ វិស័យកសិកម្ម និងវារីវប្បកម្មនៅកម្ពុជា។
តើអ្វីទៅជា ថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម?
វាគឺជាកម្មវិធីមួយរយៈពេល ៦សប្តាហ៍ដើម្បីជួយអ្នកក្នុងការវាយតំលៃគំនិត អាជីវកម្មថាមពលស្អាតក្នុង វិស័យកសិកម្ម និងវារីវប្បកម្មរបស់អ្នក។

កម្មវិធីនេះមានរួមបញ្ចូលវគ្គបណ្តុះបណ្តាលចុងសប្តាហ៍ និងសិក្ខាសាលាកន្លះថ្ងៃចំនួនប្រាំដង ដើម្បីជួយអ្នក និងក្រុមរបស់អ្នកទៅលើការវាយតំលៃគំនិតអាជីវកម្ម ព្រមទាំងជួយបង្កើតគំរូផលិតផល សាកល្បងមួយ។

យើងនឹងផ្តល់ជំនួយផ្នែកអាជីវកម្ម និងបច្ចេកទេសពីសំណាក់់អ្នកណែនាំ និងអ្នកប្រឹក្សាយោបល់។
ហេតុអ្វីជ្រើសយកថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម?
  • ទទួលបាននូវការបង្វឹក និងការណែនាំ
  • ទទួលបានសិក្ខាសាលាចុងសប្តាហ៍ដើម្បីជួយអ្នក និងក្រុមអ្នកស្វែងយល់ និងវាយតម្លៃគំនិត
    អាជីវកម្ម របស់អ្នក
  • ទទួលបាននៅការណែនាំពីអ្នកមានជំនាញ
    បច្ចេកទេសខាងផ្នែកថាមពលស្អាត កសិកម្ម និងវារីវប្បកម្ម
  • ទទួលបានការគាំទ្រដំណើរការនៃការដាក់ពាក្យ
    ដើម្បីចូលទៅក្នុងកម្មវិធីនេះ
តើអ្នកណាអាចចូលរួមក្នុងកម្មវិធីនេះ?
1
ថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម
  • តើអ្នកមានគំនិតអាជីវកម្មដែរឬទេ?
  • តើអ្នកអាចប្តេជ្ញាថានឹងចំណាយពេលទៅលើកម្មវិធីនេះចំនួន ៦សប្តាហ៍ដែរឬទេ?
  • តើអ្នកមានឆន្ទៈក្នុងការរៀន និងផ្លាស់ប្តូរគំនិតអាជីវកម្មរបស់អ្នក ប្រសិនបើគំនិតដែលអ្នកមានស្រាប់ត្រូវបានបង្ហាញថាមិនដំណើរការ?

ប្រសិនបេីចម្លើយរបស់អ្នកគឺបាទ/ចាសចំពោះសំណួរណាមួយ
អ្នកអាចដាក់ពាក្យចុះឈ្មោះចូល ថ្នាក់បណ្តុះបណ្តាលអាជីរកម្មថាមពលស្អាតក្នុងវិស័យកម្ម និងវារីវប្បកម្មនេះបានហើយ។

2
លក្ខខណ្ឌក្នុងការចូលរួម
  • សមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងអស់ត្រូវតែជាជនជាតិកម្ពុជា
  • អ្នកត្រូវតែមានគំនិតអាជីវកម្មថាមពលស្អាតដែលអាចដោះស្រាយទៅលេីបញ្ហា កសិកម្ម ឬ វារីវប្បកម្ម។
  • អ្នកបានប្តេជ្ញាចូលរួមកម្មវិធីបណ្តុះបណ្តាលរយៈពេល៦សប្តាហ៍ដើម្បី
  • ធ្វើឱ្យគំនិតអាជីវកម្មរបស់អ្នកអាចដំណើរការបាន។
  • ប្រសិនបេីអ្នកជាក្រុមទេាល(សមាជិកតែម្នាក់) យេីងអាចជួយស្វែងរកអ្នកជំនាញឬសមាជិកក្រុមបន្ថែមសម្រាប់អ្នក ។ អ្នកត្រូវតែបង្ហាញការតាំងចិត្តអភិវឌ្ឍគំនិតអាជីវកម្មរបស់អ្នកក្នុងរយៈពេល ៦ សប្តាហ៍នេាះ។
  • ប្រសិនបេីអ្នកចង់គាំទ្រសហគ្រិនណាមួយ ឬ ក្រុមណាមួយ ពួកយើងអាចជួយអ្នកចូលក្រុមនោះប្រសិនបើអ្នកមានជំនាញដែរត្រូវគ្នា។
    តារាងពេលវេលា
    បើកការទទួលពាក្យ
    ២០ សីហា ២០២០
    បិទការទទួលពាក្យ
    ៣ តុលា ២០២០
    ប្រកាសបេក្ខជនដែលជាប់
    ៧ តុលា ២០២០
    សិក្ខាសាលាណែនាំ
    ១៧ តុលា ២០២០
    ម៉េាង ៖ ១:៣០ ថ្ងៃត្រង់ ដល់ ៥ ល្ងាច
    Bootcamp
    ២៤&២៥ តុលា ២០២០
    សិក្ខាសាលា
    ការបង្វឹកនិងការណែនាំ៖ ៣១ តុលា, ៧&១៤ វិច្ឆិកា ២០២០
    ម៉េាង ៖ ១:៣០ ថ្ងៃត្រង់ ដល់ ៥ ល្ងាច
    សិក្ខាសាលា
    សិក្ខាសាលានិងបទបង្ហាញចុងក្រោយ៖ ២១ វិច្ឆិកា ២០២០
    កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មថាមពលស្អាតក្នុងវិស័យ
    កសិកម្ម និងវារីវប្បកម្ម
    ចុចលើរូបភាពខាងក្រោមដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីនីមួយៗ
    ហេកកាថុន

    សម្រាប់អ្នកដែលចាប់អារម្មណ៍លើថាមពលស្អាត កសិកម្ម ឬ វារីវប្បកម្ម ហើយចង់ស្វែងយល់គំនិត អាជីវកម្មផ្សេងៗ និងជួបអ្នកដទៃ ។

    តាមរយៈដំណើរការ Hackathon នាចុងសប្តាហ៍នឹងជួយអ្នកបង្កើតក្រុមអាជីវកម្ម ស្វែងយល់ពី បញ្ហាប្រឈមក្នុងអាជីវកម្ម ថាមពលស្អាតក្នុងវិស័យកសិកម្ម និងវារីវប្បកម្ម និងបង្កើតដំណោះស្រាយអាជីវកម្ម ។
    ថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម

    សម្រាប់អ្នកដែលមានគំនិតអាជីវកម្មជាមួយក្រុម
    របស់ខ្លួនប៉ុន្តែមិនប្រាកដថា គំនិតនោះអាចដំណើការទៅមុខបាន។

    ថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម និងវាយតំលៃគំនិតអាជីវកម្មដែលដំណើរការ
    ទៅរយៈពេល ៦ សប្ដាហ៍នឹងជួយឱ្យអ្នក អភិវឌ្ឍគំរូផលិតផលសាកល្បងរបស់អ្នក និងស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃអាជីវកម្ម
    ដើម្បីសម្រេចថាតើ គួរតែបន្ត ឬ ក៏អត់!

    កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្ម

    សម្រាប់អ្នកដែលមានគំនិតអាជីវកម្មដែលត្រូវបាន
    វាយតំលៃរួចរាល់និងគំរូផលិតផលសាកល្បង ហើយអ្នកចង់បានជំនួយដើម្បីទទួលបានជោគជ័យ។

    កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្ម រយៈពេល ១ ឆ្នាំនឹងផ្តល់ឱ្យអ្នកនូវជំនួយ ច្ចេកទេស ការបណ្តុះបណ្តាលអាជីវកម្ម ការហ្វឹកហាត់ / ការណែនាំ និងថវិកាដើម្បីជួយអ្នកឱ្យបញ្ជូន
    ផលិតផលដ៏ល្អបំផុតទៅកាន់អតិថិជន
    របស់អ្នក និងគំរូអាជីវកម្មដើម្បី
    ទទួលជោគជ័យ។

    Join our mailing list to stay in the loop
    Join mailing list