គាំទ្រសហគ្រិនថាមពលស្អាតក្នុងការច្នៃប្រឌិតថ្មី និងការចាប់ផ្តើមដំណើរការអាជីវកម្មសម្រាប់វិស័យកសិកម្ម និងវារីវប្បកម្មនៅកម្ពុជា។
តើអ្វីទៅជា Hackathon?
កម្មវិធី Hackathon នឹងធ្វើឡើងក្នុងរយះពេលមួយចុងសប្តាហ៍ពេញដើម្បីជួយដល់អ្នក
ដែលមានការយល់ឃើញដូចគ្នាចង់បង្កើតគំនិតអាជីវកម្មថាមពលស្អាត
នៅក្នុងវិស័យកសិកម្ម និងវារីវប្បកម្ម។

វាគឺជាឱកាសសម្រាប់អ្នក ផ្ដោតទៅលើការធ្វើការជាក្រុម
ដើម្បីបង្កើតនូវដំណោះស្រាយដែលអមទៅដោយ រង្វាន់ ថ្ងៃកំណត់ និងអាហារសម្រន់ជាច្រើន។

យើងមានចំណោទបញ្ហាផ្សេងៗដែលជួយអ្នកក្នុងការផ្ដោតអារម្មណ៍ និងអ្នកណែនាំដែលជួយឲ្យជំនួញរបស់អ្នកដើរទៅមុខ។

ប្រសិនបើអ្នកមានតែម្នាក់ឯង យើងនឹងជួយអ្នកស្វែងរកសមាជិកក្រុមដ៏ល្អ។
តើអ្នកណាអាចចូលរួមក្នុងកម្មវិធីនេះ?
1
ហេកកាថុន
  • តើអ្នកចាប់អារម្មណ៍លើសហគ្រិនភាពការចាប់ផ្ដើមអាជីវកម្មទេ?
  • តើអ្នកចង់រៀនអំពីថាមពលស្អាត កសិកម្ម វារីវប្បកម្ម និងអាជីវកម្មទេ?
  • តើអ្នកជាអ្នកវិជ្ជាជីវៈ ឬ និស្សិតបញ្ចប់ការសិក្សាថ្មីៗហើយ កំពុងតែស្វែងរកកិច្ចការដែលអាចចូលរួមជួយសង្គមមែនទេ?
ប្រសិនបើចម្លើយរបស់អ្នកគឺបាទ / ចាសចំពោះសំណួរណាមួយ អ្នកពិតជាត្រៀមខ្លួនរួចហើយដើម្បី ចូលរួមកម្មវិធី Hacakthon ។


2
លក្ខខណ្ឌក្នុងការចូលរួម
  • ការចុះឈ្មោះចូលរួមគឺបើកសម្រាប់អ្នកទាំងអស់គ្នាដែរចាប់អារម្មណ៍ និងចង់ជួយវិស័យកសិកម្ម និងវារីវប្បកម្មដោយប្រើប្រាស់ថាមពលស្អាត។
តារាងពេលវេលា
ការបើកទទួលពាក្យ Hackathon
ថ្ងៃ២០សីហា ២០២០
ការបិទទទួលពាក្យ Hackathon
ថ្ងៃ២០កញ្ញា ២០២០
សិក្ខាសាលាស្តីពីបញ្ហាប្រឈមក្នុងអាជីវកម្មថាមពលស្អាតក្នុងវិស័យកសិកម្ម និង Hackathon
ថ្ងៃ២៦កញ្ញា ២០២០
ការពណ៌នាសង្ខេបអំពីបញ្ហាក្នុងវិស័យកសិកម្ម និងវារីវប្បកម្ម ។ ស្វែងរកសមាជិកក្រុមរបស់អ្នក រួចស្វែងយល់បន្ថែមអំពីបញ្ហាជាមួយអ្នកណែនាំ និងក្រុមរបស់អ្នក។ ក្រុមរបស់អ្នកទាំងមូលត្រូវតែចូលរួមកម្មវិធីនេះដើម្បីចូលទៅក្នុង Hackathon ។
Hackathon ចុងសប្តាហ៍
ថ្ងៃទី ១
បើកកម្មវិធីថ្ងៃ៣ តុលា ២០២០ ម៉ោង ៨ ព្រឹក
ចាប់ផ្តើមថ្ងៃ៣តុលា២០២០ ម៉ោង ៤ ល្ងាច ការណែនាំគំនិតទៅដល់គ្រូបង្វឹកដើម្បីទទួលបានដំបូន្មាននិងយោបល់

ថ្ងៃទី ២
កម្មវិធីនៅបន្ត ការហាត់ការណែនាំគំនិតប្តងទៀត
ចប់កម្មវិធី ថ្ងៃ៤តុលា ២០២០ ១ រសៀល
ការបញ្ចិញគំនិតថ្ងៃ៤ តុលា ២០២០ ម៉ោង ២ ទៅ ៣:៣០ រសៀល

ការប្រកាសអ្នកឈ្នះនិងពិធីជប់លៀងៈ ថ្ងៃ៤តុលា ២០២០ ម៉ោង ៤.៣០ ល្ងាច
កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មថាមពលស្អាត
ក្នុងវិស័យកសិកម្ម និងវារីវប្បកម្ម
ចុចលើរូបភាពខាងក្រោមដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីនីមួយៗ
ហេកកាថុន

សម្រាប់អ្នកដែលចាប់អារម្មណ៍លើថាមពលស្អាត កសិកម្ម ឬវារីវប្បកម្ម ហើយចង់ស្វែងយល់
គំនិតអាជីវកម្មផ្សេងៗ និងជួបអ្នកដទៃ ។

តាមរយៈដំណើរការ Hackathon នាចុងសប្តាហ៍នឹងជួយអ្នកបង្កើតក្រុមអាជីវកម្ម ស្វែងយល់ពី បញ្ហាប្រឈមក្នុងអាជីវកម្ម ថាមពលស្អាតក្នុងវិស័យកសិកម្មនិងវារីវប្បកម្ម។
ថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម

សម្រាប់អ្នកដែលមានគំនិតអាជីវកម្មជាមួយក្រុម
របស់ខ្លួនប៉ុន្តែមិនប្រាកដថា គំនិតនោះអាចដំណើការទៅមុខបាន។

ថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម និងវាយតំលៃគំនិតអាជីវកម្មដែលដំណើរការ
ទៅរយៈពេល ៦ សប្ដាហ៍នឹងជួយឱ្យអ្នក អភិវឌ្ឍគំរូផលិតផលសាកល្បងរបស់អ្នក និងស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃអាជីវកម្ម
ដើម្បីសំរេចថាតើ គួរតែបន្ត ឬ ក៏អត់!



កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្ម

សម្រាប់អ្នកដែលមានគំនិតអាជីវកម្មដែល
ត្រូវបានវាយ តំលៃរួចរាល់និងគំរូផលិតផល
សាកល្បង ហើយអ្នកចង់បានជំនួយ ដើម្បីទទួលបានជោគជ័យ។

កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្ម រយៈពេល ១ ឆ្នាំនឹងផ្តល់ឱ្យអ្នកនូវជំនួយបច្ចេកទេស ការបណ្តុះបណ្តាលអាជីវកម្ម ការបង្វឹក / ការណែនាំ និងថវិកាដើម្បីជួយអ្នកឱ្យ បញ្ជូនផលិតផលដ៏ល្អបំផុតទៅកាន់អតិថិជន
របស់អ្នក និងគំរូអាជីវកម្ម
ដើម្បីទទួលជោគជ័យ។



Join our mailing list to stay in the loop
Join mailing list