គាំទ្រសហគ្រិនថាមពលស្អាតក្នុងការច្នៃប្រឌិតថ្មីនិងការចាប់ផ្តើម
ដំណើរការអាជីវកម្មសម្រាប់វិស័យកសិកម្មនិងវារីវប្បកម្មនៅកម្ពុជា
តើអ្វីទៅជា កម្មវិធីបណ្តុះបណ្តាល អាជីវកម្មថាមពលស្អាតក្នុងវិស័យកសិកម្មនិងវារីវប្បកម្ម?
កម្មវិធីគាំទ្រការអភិវឌ្ឍអាជីវកម្មថាមពលស្អាតថ្មីសម្រាប់វិស័យកសិកម្មនិងវារីវប្បកម្មដើម្បីជំរុញ
កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។


កម្មវិធីនេះនឹងជួយសហគ្រិនថាមពលស្អាតនូវក្នុងការបង្កើតគំនិតអាជីវកម្ម វាយតំលៃនូវគំនិតអាជីវកម្មរបស់ពួកគាត់ និងឈានទៅបើកដំណើរការអាជីវកម្មថាមពលស្អាតសម្រាប់ទីផ្សារកសិកម្ម និងវារីវប្បកម្មឬជលផលតាមរយៈកម្មវិធី ហេកកាថុនHackathon (កម្មវិធីប្រកួតប្រជែងអាជីវកម្ម) ថ្នាក់បណ្តុះបណ្តាលអាជីវកម្ម Pre-incubation និងកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម Incubation ។
តើកម្មវិធីនេះដំណើរការយ៉ាងដូចម្តេច?
ការណែនាំនិងប្រឹក្សា
យោបល់អាជីវកម្ម
អ្នកណែនាំ / គ្រូបង្វឹកអាជីវកម្មនឹងជួយ
ក្រុមរបស់អ្នកក្នុងការបង្កើតគំនិត
អាជីវកម្មនិងតាមដានជីវកម្មរបស់អ្នក
ជាទៀងទាត់ដើម្បីជួយអាជីវកម្ម
របស់អ្នកឈានទៅរកភាពជោគជ័យ។
ការផ្សារភ្ជាប់អាជីវកម្មរបស់
អ្នកទៅទីផ្សារប្រព័ន្ធកសិកម្ម និងវារីវប្បកម្ម
អ្នកនឹងត្រូវបានភ្ជាប់ទៅទីផ្សារប្រព័ន្ធ
កសិកម្ម និងវារីវប្បកម្មដោយដៃគូ
សហការរបស់យើង Sevea និង
People In need ដែលកំពុងធ្វើការជាមួយយើង
លើវិស័យថាមពលស្អាតនិងកសិកម្ម និង វារីវប្បកម្ម ។
ការគាំទ្រផ្នែកហិរញ្ញវត្ថុ
និងវិនិយោគ
អ្នកនឹងទទួលបានថវិកាជំនួយអាជីវកម្ម
ដើម្បីបង្កើតផលិតផលសាកល្បង
និងបើកអាជីវកម្មរបស់អ្នក។ក្នុងពេលជាមួយគ្នានេះដែល អ្នកមានឳកាសទទួលបានការណែនាំ
ទៅកាន់វិនិយោគិន ។
វគ្គបណ្តុះបណ្តាលអំពី សហគ្រិនភាព
អ្នកនឹងទទួលបានការបង្ហាត់បង្រៀន
ដើម្បីអភិវឌ្ឍជំនាញ សហគ្រិនភាព។
ការបង្កើតក្រុម អាជីវកម្ម
អ្នកនឹងទទួលជំនួយ ក្នុងការស្វែងរក សមាជិកក្រុមប្រសិនបើអ្នកមានគំនិត អាជីវកម្មហើយត្រូវការអ្នកដែល មានជំនាញ និងឯកទេសអ្វីមួយ
ការសហការរចនាអាជីវកម្ម
អ្នកនឹងទទួលបាន ជំនួយក្នុងរចនា
គំនិត អាជីវកម្មរបស់អ្នកពី
ក្រុមអ្នកជំនាញនិងដោយប្រើប្រាស់
ចំណេះដឹងអំពីទីផ្សារ
ចូលរួមពេលអ្នកត្រៀមខ្លួនរួច
អ្នកអាចចូលរួមរៀន សូត្រពីសហគ្រិនមុនៗទាំងបីជំនាន់រួច
ដាក់ពាក្យចូលរួមពេលដែរអ្នកត្រៀមខ្លួន
រួចនៅឆ្នាំក្រោយ។
ឱកាសទទួលបានការ
ជ្រុមជ្រែង
អ្នកនឹងទទួលបានជ្រុំជ្រែងសូម្បីតែក្រោយ
ពេលកម្មវិធីបានបញ្ចប់ពីសំណាក់ក្រុមប្រឹក្សា និងក្រុមអ្នកណែនាំជាច្រើន។
កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មថាមពលស្អាត
ក្នុងវិស័យកសិកម្ម និងវារីវប្បកម្ម
ចុចលើរូបភាពខាងក្រោមដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីនីមួយៗ
ហេកកាថុន

សម្រាប់អ្នកដែលចាប់អារម្មណ៍លើថាមពលស្អាត កសិកម្ម ឬវារីវប្បកម្ម ហើយចង់ស្វែងយល់
គំនិតអាជីវកម្មផ្សេងៗ និងជួបអ្នកដទៃ ។

តាមរយៈដំណើរការ Hackathon នាចុងសប្តាហ៍នឹងជួយអ្នកបង្កើតក្រុមអាជីវកម្ម ស្វែងយល់ពី បញ្ហាប្រឈមក្នុងអាជីវកម្ម ថាមពលស្អាតក្នុងវិស័យកសិកម្មនិងវារីវប្បកម្ម។
ថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម

សម្រាប់អ្នកដែលមានគំនិតអាជីវកម្មជាមួយក្រុម
របស់ខ្លួនប៉ុន្តែមិនប្រាកដថា គំនិតនោះអាចដំណើការទៅមុខបាន។

ថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម និងវាយតំលៃគំនិតអាជីវកម្មដែលដំណើរការ
ទៅរយៈពេល ៦ សប្ដាហ៍នឹងជួយឱ្យអ្នក អភិវឌ្ឍគំរូផលិតផលសាកល្បងរបស់អ្នក និងស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃអាជីវកម្ម
ដើម្បីសំរេចថាតើ គួរតែបន្ត ឬ ក៏អត់!


កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្ម

សម្រាប់អ្នកដែលមានគំនិតអាជីវកម្មដែល
ត្រូវបានវាយ តំលៃរួចរាល់និងគំរូផលិតផល
សាកល្បង ហើយអ្នកចង់បានជំនួយ ដើម្បីទទួលបានជោគជ័យ។

កម្មវិធីបណ្ដុះបណ្ដាលអាជីវកម្ម រយៈពេល ១ ឆ្នាំនឹងផ្តល់ឱ្យអ្នកនូវជំនួយបច្ចេកទេស ការបណ្តុះបណ្តាលអាជីវកម្ម ការបង្វឹក / ការណែនាំ និងថវិកាដើម្បីជួយអ្នកឱ្យ បញ្ជូនផលិតផលដ៏ល្អបំផុតទៅកាន់អតិថិជន
របស់អ្នក និងគំរូអាជីវកម្ម
ដើម្បីទទួលជោគជ័យ។



ហេតុអ្វីបានជាអ្នកគួរតែចូលរួម?
    • យើងគាំទ្រអ្នកគ្រប់ដំណាក់កាលនៃដំណើរឆ្ពោះទៅ កាន់ភាពជាសហគ្រិន ចាប់ពីការបង្កើតគំនិត អាជីវកម្មរហូតដល់ វាយតំលៃគំនិតអាជីវកម្ម និងការពន្លឿនដំណើរការអាជីវកម្ម
    • បើកចំហរជូនសហគ្រិន ឬអ្នកដែលចង់ចូលរួមបង្កើតក្នុងអាជីវកម្ម
    • យើងផ្តល់ជូននូវអ្នកជំនាញ់ផ្នែកថាមពលស្អាត និងកសិកម្ម និងវារីវប្បកម្មដើម្បីគាំទ្រគំនិតអាជីវកម្មរបស់អ្នក
    • វិធីសាស្រ្តបង្ហាត់បង្ហាញដែលត្រូវបានរៀបចំឡើង សម្រាប់បត់បែនឱ្យសមស្រប់ទៅនឹងក្រុម និងដំណាក់កាលសហគ្រិនភាពរបស់អ្នក
    • យើងផ្ដល់ជូននូវការបណ្តុះបណ្តាល និងការណែនាំផ្នែកបច្ចេកទេស និងអាជីវកម្មក្នុងដំណើរការនៃកម្មវិធី
    • ការបណ្តុះបណ្តាល និង ការណែនាំមានទាំងភាសាខ្មែរ និងអង់គ្លេស។
តើអ្នកអាចចូលរួមកម្មវិធីបណ្តុះបណ្តាលអាជីវកម្មបាន?
1
តើអ្នកត្រៀមខ្លួនរួចហ់ើយឬនៅ?
  • តើអ្នកជាសហគ្រិនម្នាក់ (ឬ យើងចូលចិត្តហៅថា "សហគ្រិនថាមពលស្អាត") ដែលមានគំរូអាជីវកម្មមែនទេ?
  • តើគំនិតអាជីវកម្មគំរូរបស់អ្នកមានប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត ដើម្បីដោះស្រាយបញ្ហាកសិកម្មឬវារីវប្បកម្មនៅកម្ពុជាដែរឬទេ?
  • តើអ្នកពិតជាចង់បើកអាជីវកម្មមែនឬ? បើដូច្នេះតើអ្នកអាចប្តេជ្ញាចិត្តចូលរួមក្នុងកម្មវិធីដែលមានរយៈពេល មួយឆ្នាំដែរ ឬ ទេ?
ប្រសិនបើចម្លើយរបស់អ្នកគឺបាទ/ចាស ចំពោះសំណួរណាមួយ អ្នកអាចដាក់ពាក្យចូលរួមកម្មវិធី
2
លក្ខខណ្ឌក្នុងការចូលរួម
  • សមាជិកម្នាក់នៃក្រុមត្រូវតែជាជនជាតិខ្មែរ។
  • អ្នកត្រូវតែមានគំនិតអាជីវកម្ម បច្ចេកវិទ្យា ឬ គំរូអាជីវកម្ម ទាក់ទងនឹងថាមពលស្អាត ហើយត្រូវផ្ដោតទៅលើវិស័យកសិកម្ម ឬ វារីវប្បកម្ម។
  • អ្នកអាចប្តេជ្ញាថានឹងចូលរួមកម្មវិធីបណ្ដុំបណ្ដាលអាជីវកម្ម ថាមពលស្អាតក្នុងវិស័យកសិកម្ម និង វារីវប្បកម្មរយៈពេលមួយឆ្នាំពេញ (កម្មវិធីសំខាន់ៗគឺប្រព្រឹត្តនៅចុងសប្តាហ៍និងពេលល្ងាច) ។
  • អ្នកបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមធ្វើការពេញម៉ោង ឬ យ៉ាងហោចណាស់ក្រៅម៉ោងលើការអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក។
  • អ្នកត្រូវតែមានសមាជិកក្រុមដែលនឹងធ្វើការជាមួយអ្នកកក្នុងអាជីវកម្មរបស់អ្នក។

តារាងពេលវេលា
កម្មវិធីបើកទទួលពាក្យកម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មថាមពលស្អាត
ក្នុងវិស័យកសិកម្មនិងវារីប្បកម្ម
២០ សីហា ២០២០
កម្មវិធីសម្ពោធ
៤ កញ្ញា ២០២០
សិក្ខាសាលាស្តីពី Challenge និង Hackathon
២៦ កញ្ញា - ០៣ និង ០៤ តុលា ២០២០
*មើល ហេកកាថុន សម្រាប់ព័ត៌មានបន្ថែម
ថ្នាក់បណ្តុះបណ្តាលអាជីវកម្ម
១៧ តុលា ២០២០
1 bootcamp and 5 half day workshop on weekends
*មើល ថ្នាក់បណ្ដុះបណ្ដាលអាជីវកម្ម សម្រាប់ព័ត៌មានបន្ថែម

កម្មវិធីបណ្តុះបណ្តាលអាជីវកម្មថាមពលស្អាតក្នុងវិស័យកសិកម្មនិងវារីប្បកម្ម
  • ឈប់ទទួលពាក្យ ២០ វិច្ឆិកា ២០២០
  • ប្រកាសឈ្មោះអ្នកជាប់ ១០ ធ្នូ ២០២០
  • កម្មវិធីរយៈពេល១ឆ្នាំចាប់ផ្ដើមពីខែ ធ្នូ ២០២០ ដល់ខែ ធ្នូ ២០២១
ជួបជាមួយអ្នកប្រឹក្សា
  • Kep Ratana
    PIN, Project Co-ordinator
    agriculture, renewable energy marketing, sales, channels

  • Thida Kheav
    Director, Solar Green Energy Cambodia
    solar, water pumps, component manufacturing, sales
  • Buntong Borarin
    Director of Research and Extension
    Royal University of Agriculture


  • Dr Sonnthida Sambath
    Deputy head of agricultural engineering division, CARDI
    Postharvest Physiologist of Horticulture
  • Vansonita Men
    Senior consultant & Project Manager, Sevea
    business development, of SMEs, Energy, WASH, and agriculture sectors
  • Phanith Chou
    Program Manager, Sevea
    biodiversity conservation, ecosystem services valuation, rural enterprise

  • Socheat CHENG
    Managing Director, Pteah Baitong
    expertise in business startup and scale up, business development, sales and marketing in renewable energy and agricultural sector
Feel free to contact us. We really love to communicate with you or send us your business concept whenever you are ready and we can help you to build your application.
Antoine Denizart (English Speaking)
Senior Program Manager
Phone: ‭+855 96 802 9810
E-mail: [email protected]

Bopha Sean (Khmer & English Speaking)
Program Coordinator
Phone: +855 10397245
Email: [email protected]
Join our mailing list to stay in the loop
Join mailing list